ប្រមុខរាជរដ្ឋាភិបាលបង្កើនគុណភាពសេវាសង្គ្រោះបន្ទាន់និងលាងឈាមនៅមន្ទីរពេទ្យកាល់ម៉ែត


ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលបង្កើនគុណភាពសេវាសង្គ្រោះបន្ទាន់និងលាងឈាមនៅមន្ទីរពេទ្យកាលម៉ែត ដើម្បីឆ្លើយតបទៅនឹងតម្រូវការព្យាបាលអ្នកជម្ងឺ ខណៈដែលមន្ទីរពេទ្យនេះកាន់តែទទួលបានការគាំទ្រជាច្រើនពីប្រជាពលរដ្ឋ។

សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអៈអាងថា បច្ចុប្បន្ន នេះមន្ទីរពេទ្យកាល់ម៉ែតបានបង្កើនបន្ទប់សង្រ្គោះបន្ទាន់រហូតដល់ចំនួន៣០បន្ទប់ និងបន្ទប់សម្រាប់លាងឈាមចំនួន៨បន្ទប់បន្ថែមទៀត ដើម្បីបំពេញតំរូវការរបស់អ្នកជំងឺ។
ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា(CUS)នៅមជ្ឈមណ្ឌលសន្និបាតនិងពិរ័ពណ៌កោះពេជ្រ នាព្រឹកថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០១៩ សម្តេចអគ្គមហាសេ នាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា មូលហេតុដែលបង្កើនបន្ទប់សង្គ្រោះបន្ទាន់និងបន្ទប់លាងឈាមនៅមន្ទីរពេទ្យកាល់ម៉ែតនេះ ដោយសារតែឥលូវនេះបន្ទប់លាងឈាមមានចំនួនតិចតួច ដែលមិនអាចបំពេញសេចក្តីត្រូវការរបស់មន្ទីរពេទ្យបាន។

សម្តេចតេជោបញ្ជាក់ថា នៅពេលបន្តិចទៀត ក្រោយពេលសាងសង់រួច រាល់បន្ទប់សង្រ្គោះបន្ទាន់ទំាង៣០បន្ទប់ និងមានបន្ទប់លាងឈាមចំនួន ៨បន្ទប់ទៀតនោះ នឹងបង្កលក្ខណៈងាយ ស្រួលដល់អ្នកជំងឺដែលត្រូវការសេវាលាងឈាម មិនបាច់រង់ចាំយូរដូចមុនឡើយ ។