ឯកឧត្តមបណ្ឌិត ស៊ិន វុទ្ធី បានចុះពិនិត្យសកម្មភាពការងារអន្តរាគមន៍បូមទឹកសង្រ្គោះស្រូវរដូវប្រាំងចំនួន ៨៥០ហិកតា ជូនប្រជាកសិករនៅភូមិដូនទៀវ និងភូមិអង្គុញ


នៅរសៀលថ្ងៃពុធ ១៥កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត ស៊ិន វុទ្ធី រដ្ឋលេខាធិការប្រចាំការ ក្រសួងធនធានទឹកនិងឧតុនិយម អមដំណើរដោយ លោក ចាន់ វណ្ណា ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពត និងលោក ប៊ុន ហួ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តតាកែវ ព្រមទាំងមន្ត្រីជំនាញរបស់មន្ទីរ ចុះពិនិត្យសកម្មភាពការងារអន្តរាគមន៍បូមទឹកសង្រ្គោះស្រូវរដូវប្រាំងចំនួន ៨៥០ហិកតា ជូនប្រជាកសិករនៅភូមិដូនទៀវ និងភូមិអង្គុញ ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត។