នៅរសៀលថ្ងៃព្រហស្បតិ៍ ១រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្ដម ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាប និងជាប្រធានមុខព្រួញប្រចាំខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ លោក អ៊ុក វណ្ណា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល និងលោកមេឃុំ មេភូមិ បានបន្តចុះពិនិត្យនិងជួយអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវនៅស្រុកមុខកំពូល ខេត្តកណ្តាល ចំនួន ០២ទីតាំង ដូចខាងក្រោម ៖
១.បូមសង្គ្រោះស្រូវ ពីស្ថានីយបូមទឹកបណ្តែតពាម ប្រភពទឹកទន្លេមេគង្គ អាចជួយសង្គ្រោះស្រូវប្រាំងបានចំនួន ៤០០ហិកតា នៅឃុំរកាកោង១ និងឃុំរកាកោង២
២.នៅទីតាំងព្រែកតាគោហេ ដែលយកប្រភពទឹកពីព្រែកមុខកំពូល អាចសង្គ្រោះស្រូវប្រាំង ចំនួន ២០០ហិកតា ដោយប្រេីម៉ាស៊ីនបូមទឹកចំនួ ០១គ្រឿងកម្លាំង ៦៥សេះ ។
ឯកឧត្ដម ម៉ៅ ហាក់ បានបន្តចុះពិនិត្យនិងជួយអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវនៅស្រុកមុខកំពូល ខេត្តកណ្តាល ចំនួន ០២ទីតាំង
