មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានដាក់ម៉ាស៊ីនបូមទឹកធុនមធ្យមចំនួន ០១គ្រឿង ដើម្បីអន្តរាគមន៍បូមទឹកសង្រ្គោះស្រូវចំនួន ៧០០ហិកតា


ថ្ងៃចន្ទ ៥រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានដាក់ម៉ាស៊ីនបូមទឹកធុនមធ្យមចំនួន ០១គ្រឿង ដើម្បីអន្តរាគមន៍បូមទឹកសង្រ្គោះស្រូវចំនួន ៧០០ហិកតា នៅឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង ។ ប្រភពទឹកពីទន្លេតូចបូមបញ្ចូលបឹង ដើម្បីឲ្យកសិករបូមបញ្ចូលស្រែ ។