នារសៀលថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០១៩ នៅខណ្ឌពោធិ៍សែនជ័យ បានប្រារព្ធ វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ដោយមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋចំនួន៥២២នាក់ ស្រ្តីចំនួន ១២៤ នាក់ ក្រោមអធិបតីភាព ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និង ឯកឧត្តម ស៊ុយ សេរិទ្ធ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ ជាតំណាងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។
តាមរយៈវេទិកានេះទទួលបាននូវ សំនួរ សំណើ សំណូមពរ ផ្ទាល់មាត់ចំនួន ១០ នាក់ស្មើ និង២២ បញ្ហា ហើយ បញ្ហាហេដ្ឋារចនាសម្ព័ន្ធ(ផ្លូវ និងលូ) សាលារៀន និង បញ្ហាទឹកស្អាត គឺជាកិច្ចការអាទិភាពដែលរដ្ឋបាល គ្រប់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់ថែមទៀត។






















 
		
		
		 
					 
					 
					 
					 
					 
					 
					 
					 
					 
					 
					 
					 
					 
					 
					 
					 
					 
					 
					 
					 
					 
					 
					 
					