សិក្ខាសាលាស្តីពីការចែករំលែកបទពិសោធន៍សម្រាប់ជម្រើសមុខរបរដែលធន់ទ្រាំនឹងអាកាសធាតុសម្រាប់ស្ត្រី


ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ គណៈកម្មាធិការដឹកនាំសម្របសម្រួលការងារយេនឌ័រនិងការប្រែប្រួលអាកាសធាតុនៃក្រសួងកិច្ចការនារី សហការជាមួយគម្រោងជីវិតនិងធម្មជាតិរបស់អង្គការFAO បានរៀបចំសិក្ខាសាលាស្តីពីការចែករំលែកបទពិសោធន៍សម្រាប់ជម្រើសមុខរបរដែលធន់ទ្រាំនឹងអាកាសធាតុសម្រាប់ស្ត្រី ក្រោមអធិបតីភាពលោកជំទាវ សុីវណ្ណ បុទុម រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាប្រធានគណៈកម្មាធិការដឹកនាំសម្របសម្រួលការងារយេនឌ័រ និងប្រែប្រួលអាកាសធាតុ ក្នុងគោលបំណង
១. ផ្លាស់ប្តូរមេរៀនបទពិសោធន៍ក្នុងចំណោមកសិករស្ត្រីមកពីគម្រោងជីវិត និងធម្មជាតិ ក្នុងខេត្តទាំង៣ដូចជា សៀមរាប កំពង់ធំ និងព្រះវិហារ
២. កំណត់ពីការអនុវត្តល្អរបស់ក្រុមផលិតជាស្ត្រីសម្រាប់សរសេរករណីសិក្សា និងចែករំលែកករណី ជោគជ័យពីគម្រោងដៃគូរផ្សេងទៀត។
សិក្ខាសាលានេះមានអ្នកចូលរួមសរុបចំនួន ៦២នាក់ ( ស្ត្រី៥១នាក់ ) មកពីក្រសួង ស្ថាប័ន សហគ្រិនស្ត្រី និងដៃគូអភិវឌ្ឍព្រមទាំងកសិករគោលដៅក្នុងខេត្តទាំងបី ( សៀមរាប កំពង់ធំ និងព្រះវិហារ) នៅសណ្ឋាគារបាយ័នអេរ៉ាខេត្តសៀមរាប។