រាជធានីភ្នំពេញ៖ ពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សាដល់សិស្សជំនាន់ទី១ និងបើកបវេសនកាលឆ្នាំសិក្សា២០១៩-២០២០ របស់សាលាភាសាជប៉ុន ម៉ាណាប៊ុ បានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតភាចារ្យហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលមានការចូលរួមដោយឯកឧត្ដម Mikami Masahiro អគ្គរាជទូតជប៉ុន លោក Yanai Manabu នាយកសាលាភាសាជប៉ុនម៉ាណាប៊ុ នាថ្ងៃច័ន្ទ ៥រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ នៅវិទ្យាល័យជា ស៊ីម បឹងកេងកង
ក្នុងឱកាសនេះដែរ ឯកឧត្ដមបណ្ឌិតភាចារ្យហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ឱ្យខិតខំប្រឹងប្រែងសិក្សាបន្តទៀត និងបានថ្លែងអំណរគុណដល់លោក Yanai Manabu ដែលបានជួសជុលអគារសិក្សាចំនួន២ខ្នង និងរៀបចំថ្នាក់បង្រៀនភាសាជប៉ុនដល់ប្អូនៗសិស្សានុសិស្សទាំងអស់ ដើម្បីត្រៀមខ្លួនឱ្យបានល្អសម្រាប់ធ្វើការជាមួយក្រុមហ៊ុនជប៉ុន និងពង្រឹងចំណងមិត្តភាពកម្ពុជា-ជប៉ុន នាពេលអនាគតផងដែរ។