លោកជំទាវ មាន សំអាន អញ្ជើញជាអធិបតីក្នុងពិធីប្រកាសសេចក្តីសម្រេចកែសម្រួលសមាសភាពគណៈកម្មការសាខាសមាគមន៍នារីដេីម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តរតនគិរី


លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា ប្រធានក្រុមសមាជិកព្រឹទ្ធសភានិងជាអនុប្រធានគណៈកម្មការសាខា​សមាគមនារីដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ននៅព្រឹកថ្ងៃទី១៧ ខែធ្នូឆ្នាំ២០១៩ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសសេចក្តីសម្រេចកែសម្រួលសមាស ភាពគណៈកម្មការសាខាសមាគមនារីដេីម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តរតនគិរីដែលពិធីប្រកាសខាងលើនេះ​ប្រារព្ធធ្វើនៅសាលប្រជាជនទីស្នាក់ការគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត។