រាជធានីភ្នំពេញ៖ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយ ធនាគារអភិវឌ្ឍអាស៊ី (ADB) បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យឡើងវិញ លទ្ធផលការងារ និងភាពរីកចម្រើននៃការអនុវត្តគម្រោងកម្មវិធីអភិវឌ្ឍន៍ ការអប់រំមធ្យមសិក្សាទុតិយភូមិទី១ (USESDP-I) និង ទី២ (USESDP-II) ដើម្បីពិនិត្យលទ្ធផល និងធ្វើកិច្ចពិភាក្សា ក្នុងគោលដៅជំរុញប្រសិទ្ធភាព ក្នុងការអនុវត្តគម្រោងគាំទ្រ ការលើកកម្ពស់គុណភាពវិស័យអប់រំនៅមធ្យមសិក្សាទុតិយភូមិ និងលើកកម្ពស់សមត្ថភាពរបស់សាលាទៅលើការរៀបចំផែនការការគ្រប់គ្រង និងការផ្ដល់ចំណេះដឹងទៅកាន់សិស្សានុសិស្ស ដើម្បីជំរុញគុណភាពអប់រំនៅកម្ពុជា។
កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងនាយកគម្រោងដោយមានការចូលរួមពីសំណាក់លោក LynnettePerezមន្ត្រីជំនាញជាន់ខ្ពស់វិស័យអប់រំ លោក ម៉ា សុភា មន្ត្រីជាន់ខ្ពស់វិស័យសង្គមរបស់ធនាគារអភិវឌ្ឍអាស៊ី ព្រមទាំងថ្នាក់ដឹកនាំ ក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីជំនាញពាក់ព័ន្ធនានា។
១៧ ធ្នូ ២០១៩ | ទីស្ដីការក្រសួង