មន្ត្រីជំនាញមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត បានចុះជួយអន្តរាគមន៍បូមទឹកជូនកសិករនៅសំរោងចិន


នៅថ្ងៃអង្គារ ៦រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ មន្ត្រីជំនាញមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត បានចុះជួយអន្តរាគមន៍បូមទឹកជូនកសិករនៅសំរោងចិន ឃុំព្រៃទន្លេ ស្រុកបន្ទាយមាស ខេត្តកំពត ដោយប្រើប្រាស់ម៉ាស៊ីនចល័តធុន ៦០សេះ ចំនួន ០២គ្រឿង លើផ្ទៃដីស្រោចស្រពចំនួន ៧៦០ហិកតា ។