ឧត្តមនាវីឯក ទៀ សុខា ចូលរួមប្រជុំ ផ្លាស់ប្តូរព័ត៌មាន លើផ្ទៃសមុទ្រ ជាមួយភាគីថៃ


ភ្នំពេញ ៖ ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការ ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី១១ ស្តីពី ការផ្លាស់ប្តូរព័ត៌មានលើផ្ទៃសមុទ្រនាំទំនិញ ចេញ-ចូល ខុសច្បាប់ ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស និងការរុករក ជួយសង្គ្រោះគ្រោះមហន្តរាយ នៅបញ្ជាការដ្ឋាន យោធភូមិភាគទី១ នៃកងទ័ពជើងទឹកភូមិន្ទថៃ ខេត្តឈុនបុរី ប្រទេសថៃ។

ក្នុងកិច្ចប្រជុំមានការចូលរួម ពីទីបញ្ជាការជួរមុខអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខ លម្ហសមុទ្រកម្ពុជា ជាមួយបញ្ជាការដ្ឋានយោធភូមិភាគទី១ នៃកងទ័ពជើងទឹកភូមិន្ទថៃ ៕