ឯកឧត្តម ម៉ៅ ភិរុណ អញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារសាលាបឋមសិក្សាព្រែកសំរោង


ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០១៩ នេះ ឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារសាលាបឋមសិក្សាព្រែកសំរោង ១ខ្នង ៤បន្ទប់ និងបើកការដ្ឋានសាងសង់ផ្លូវបេតុង៦ ៤២៩ម និងលូប្រវែង៨២២ម នៅសង្កាត់តាខ្មៅ សង្កាត់កំពង់សំណាញ់ សង្កាត់ព្រែកហូរ និងសង្កាត់ព្រែកឬស្សី( ក្រុងតាខ្មៅ ) ដោយមានការអញ្ជើញចូលរួមពី៖ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត, អភិបាលរងខេត្ត, ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត ,ក្រុមប្រឹក្សា គណៈអភិបាលក្រុង និងប្រជាពលរដ្ឋ សរុបចំនួន ៣ ០០០នាក់។