សិក្ខាសាលាស្តីពី ការវាយតម្លៃលើលទ្ធភាពទឹកដែលមាន នៅក្នុងអាងទន្លេ អាងទន្លេរង របស់វារហូតដល់ទីតាំងអនុគម្រោងនៃប្រព័ន្ធធារាសាស្រ្ត នីមួយៗរបស់គម្រោង MFF


នៅថ្ងៃអង្គារ ៦រោច ដល់ថ្ងៃពុធ ៧រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ចាន់ សុីណាត អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និងជានាយកគម្រោង PMU-ADB and WB MOWRAM បានអញ្ជើញដឹកនាំក្រុមការងារក្រសួងធនធានទឹក និងឧតុនិយម រួមមាន ឯកឧត្តម អនុរដ្ឋលេខាធិការ ឯកឧត្តមអនុប្រធានអាជ្ញាធរទន្លេសាប អគ្គនាយករងកិច្ចការបច្ចេកទេស ប្រធានអនុប្រធាននាយកដ្ឋានពាក់ព័ន្ធក្រោមឱវាទក្រសួង និងប្រធាន អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយម ទាំង ២៥ ខេត្ត រាជធានី ធ្វើការប្រារព្ធនូវសិក្ខាសាលាមួយ ស្តីពី ការវាយតម្លៃលើលទ្ធភាពទឹកដែលមាន នៅក្នុងអាងទន្លេ អាងទន្លេរង របស់វារហូតដល់ទីតាំងអនុគម្រោងនៃប្រព័ន្ធធារាសាស្រ្ត នីមួយៗរបស់គម្រោង MFF។

មានការអញ្ជើញចូលរួមផងដែរក្នុងអង្គសិក្ខាសាលានោះ ពីសំណាក់ដូចខាងក្រោម ៖

១.ក្រុមបេសកកម្មរបស់ ADB HQ ដែលដឹកនាំដោយ កញ្ញា Junko Sagara
២.តំណាង ADB ប្រចាំប្រទេសកម្ពុជា
៣.ជំនាញការ ADB ប្រចាំក្រសួងធនធានទឹក និងឧតុនិយម
៤.ក្រុមបេសកកម្ម WB Regional Office Singapore ដឹកនាំដោយ កញ្ញា Anjali Acharya
៥.តំណាងជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងក្រសួងអភិវឌ្ឍន៍ជនបទ តំណាងក្រសួងបរិស្ថាន និងតំណាងវិទ្យាស្ថានជលផល។

សិក្ខាសាលានេះមានគោលបំណងធ្វើការពិភាក្សា និងផ្លាស់ប្តូរមតិយោបល់លើវឌ្ឍនៈភាពគម្រោង ADB ដែលបានអនុវត្តក្នុងពេលកន្លងមកធ្វើការវាយតម្លៃ លើលទ្ធភាពទឹកក្នុងអាងទន្លេក្នុងប្រទេសកម្ពុជា និងអាងទន្លេរង របស់វារហូតដល់ប្រព័ន្ធធារាសាស្រ្តនីមួយៗ ក្នុងបណ្តាអនុគម្រោងនានា ក្នុងគម្រោង MFF។

សូមបញ្ជាក់ជូនថា ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំ និងបញ្ជាផ្ទាល់លើការសហការណ៍យ៉ាងជិតស្និតជាមួយនឹង ADB ធ្វើការកសាងបាននូវការងារដូចខាងក្រោម ៖

– ផែនការការងារយុទ្ធសាស្រ្ត លើវិស័យធារាសាស្រ្ត
– ផែនការការងារវិនិយោគលើវិស័យទឹក រយៈពេលវែង ២០១៩-២០៣៣ ដែលមានផែនទីវិថីផង។

ឈរលើមូលដ្ឋានច្បាស់លាស់របស់ផែនការយុទ្ធសាស្ត្រ ទាំងនេះហើយ ធ្វើឲ្យ ADB, WB, EIB, UN- FAO, and DFAT មានការពេញចិត្តយ៉ាងខ្លាំងក្នុងការបោះទុនវិនិយោគលើវិស័យទឹក ដើម្បីធានាបានលើសុវត្ថិភាពទឹកប្រកបដោយប្រសិទ្ធភាពខ្ពស់ និងមាននិរន្តរភាព ឈានទៅ លើកកម្ពស់កម្រិតជីវភាពបងប្អូនប្រជាជនឲ្យកាន់តែប្រសើរឡើងជាបន្តបន្ទាប់។

ជាពិសេសមហាមិត្តក្នុងវិស័យទឹក ADB បានយកចិត្តទុកដាក់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តគម្រោង ADB TA 7610-CAM នេះឡើងដែលជាមូលដ្នានគ្រឹះឲ្យការកសាងគម្រោង TRTA (TA) សម្រាប់អនុវត្តគម្រោង MFF on Integrated Water Resources Management របស់ក្រសួងធនធានទឹក និងឧតុនិយម។

ឯកឧត្តមអនុរដ្ឋលេខាធិការ បានធ្វើការប្រមូលធាតុចូលបានជាច្រើន ពីគ្រប់មជ្ឈដ្ឋានពាក់ព័ន្ធទាំងអស់ ដើម្បីដាក់ជូន ឯកឧត្តមរដ្ឋមន្រ្តី ធ្វើការសម្រេចមុនដាក់ជូនទៅក្រសួង MEF និងADB។

អង្គសិក្ខាសាលាបានបញ្ចប់ទៅក្រោមបរិយាកាសស្និតស្នាល សាមគ្គីភាព ឯកភាពដោយរលូន។