ឧបនាយករដ្ឋមន្ដ្រី ស សុខា ចេញប្រកាសផ្លាស់ប្ដូរ មេប៉ុស្ដិ៍ច្រកទ្វារព្រំដែនអន្ដរជាតិភ្នំដិន និងមេប៉ុស្ដិ៍ច្រកទ្វារព្រំដែនកំពង់ផែអន្ដរជាតិភ្នំពេញ នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍


ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសផ្ទេរសម្រួលភារកិច្ច នាយប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្ដរជាតិភ្នំដិន និងនាយប៉ុស្ដិ៍ច្រកទ្វារព្រំដែនកំពង់ផែអន្ដរជាតិភ្នំពេញ នៃនាយកដ្ឋានច្រកទ្វារអន្ដរជាតិទី២ ចំណុះអគ្គនាយកដ្ឋានអន្ដោប្រវេសន៍។

ក្នុងប្រកាសដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥នេះ ឧបនាយករដ្ឋមន្ដ្រី ស សុខា បានសម្រេច៖

*១៖ លោកវរសេនីយ៍ឯក អ៊ុក គីមកណ្ណិកា ពីនាយប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្ដរជាតិភ្នំដិន នៃការិយាល័យច្រកទ្វារព្រំដែនអន្ដរជាតិ ទៅជានាយប៉ុស្ដិ៍នគរបាលច្រកទ្វារកំពង់ផែអន្ដរជាតិភ្នំពេញ នៃការិយាល័យច្រកទ្វារផ្លូវទឹក និងកំពង់ផែអន្ដរជាតិ

*២៖ លោកវរសេនីយ៍ឯក ឈួន សុវណ្ណនរា ពីនាយប៉ុស្ដិ៍នគរបាលច្រកទ្វារកំពង់ផែអន្ដរជាតិភ្នំពេញ នៃការិយាល័យច្រកទ្វារផ្លូវទឹក និងកំពង់ផែអន្ដរជាតិ ទៅជានាយប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្ដរជាតិភ្នំដិន នៃការិយាល័យច្រកទ្វារព្រំដែនអន្ដរជាតិ។

ខាងក្រោមនេះ ជាប្រកាសរបស់ក្រសួងមហាផ្ទៃ៖