ផ្លូវបេតុង ៥ខ្សែ ប្រវែង៣៩៩០ម៉ែត្រ ក្នុងចំណោមផ្លូវទាំង ១៧ខ្សែ ជាគម្រោងប្រើប្រាស់ថវិការបស់រដ្ឋបាលខេត្ត បានកំពុងដំណើរការសាងសង់


បន្ទាប់ពីបេីការដ្ឋានសាងសង់ផ្លូវផ្លូវបេតុងចំនួន ៥ខ្សែ ប្រវែង ៣៩៩០ម៉ែត្កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅភូមិតាវៀន សង្កាត់សាលាកំរើក ពេលនេះក្រុមការងារបច្ចេកទេសបាននិងកំពុងសាងសង់យ៉ាងសស្រាក់សស្រាំឱ្យរួចរាល់តាមផែនការកំណត់។ ជាមួយនឹងការសាងសង់ផ្លូវបេតុងនេះ​ ក្រុមការងារបច្ចេកទេសនឹងធ្វេីការងារសាសង់ប្រព័ន្ធលូប្រអប់បង្ហូរទឹកនៅតាមសងផ្លូវឱ្យរួចរាល់ជាមុនសិន​ ទេីបក្រុមការងារសាងសង់ផ្លូវតាមក្រោយ​ ដេីម្បីជៀសវាងគ្មានប្រព័ន្ធទឹកហូរ។ ម្យ៉ាងទៀត​ ផ្លូវដែលបានសាងសង់ប្រពន្ធលូរួច​ ក្រុមការងារបច្ចេកទេសក៏បានធ្វេីការរៀបចំគ្រឹះផ្លូវ​ដេីម្បីកិនបង្ហាប់មុននឹងដំណេីរការចាក់បេតុង។

សូមបញ្ជាក់ផ្លូវទាំង ៥ខ្សែនោះរួមមាន៖

១-សាងសង់ផ្លូវបេតុង និងដាក់លូបណ្តោយផ្លូវ ១ម៉ែត្រ នៅភូមិតាវៀន ពីក្រោយផ្សារលើ កាត់ផ្ទះតាអុច ដល់ផ្លូវវាងក្រុង​ ប្រវែង​ ១២៥៩ម៉ែត្រ

២-សាងសង់ផ្លូវបេតុង និងដាក់លូប្រអប់បណ្តោយផ្លូវ ៣,៥ម៉ែត្រ នៅភូមិតាវៀន ពីផ្លូវ ៧មករា ចំណុចហាងលក់គ្រឿងសំណង់ លី ហាំងសេង ដល់ផ្លូវគ្លីនិក នាគ ទេព​ ប្រវែង​ ៧៩០ម៉ែត្រ

៣-សាងសង់ផ្លូវបេតុង និងដាក់លូបណ្តោយផ្លូវ ១ម៉ែត្រ នៅភូមិចុងកៅស៊ូ ពីផ្លូវជាតិលេខ៦ ចំណុចភ្លើងស្តុបស្មាញលីង ដល់ផ្លូវផ្ទះតាអុច​ ប្រវែង​ ៣៣៥ម៉ែត្រ​

៤-សាងសង់ផ្លូវបេតុង និងដាក់លូបណ្តោយផ្លូវ ០,៨ម៉ែត្រ នៅភូមិតាវៀន ពីផ្លូវក្រោយផ្សារលើ ដល់ផ្លូវវាងក្រុងចំណុចតារាងបាល់ជន្លង់​ ប្រវែង​ ៧៣០ម៉ែត្រ

៥-សាងសង់ផ្លូវបេតុង និងដាក់លូបណ្តោយផ្លូវ ០,៨ម៉ែត្រ នៅភូមិតាវៀន ពីភោជនីយ ដ្ឋានស្វាយមាស ដល់ផ្លូវវាងក្រុង​ ប្រវែង​ ៨៨៥ម៉ែត្រ

ទន្ទឹមនឹងការសាងសង់នេះ​ អាជ្ញាធរខេត្តសូមធ្វេីការយោគល់ពីបងប្អូនសាធារណជន ពិសេសបងប្អូនរស់នៅតាមដងផ្លូវដែលកំពុងដំណើរការសាងសង់ មេត្តាយោគយល់ក្នុងអំឡុងពេលដំណើរការសាងសង់ដែលអាចបង្កការលំបាកធ្វើដំណើរ ការកកស្ទះចរាចរ និងផលប៉ះពាល់បរិស្ថានផងដែរ៕