អភិបាលខេត្តពោធិ៍សាត់ បន្តទទួលដោះស្រាយបញ្ហាប្រឈម និងក្តីកង្វល់ បងប្អូនប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់


ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃអង្គារ ១៣រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពស២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ បាននឹងកំពុងបន្តជួបសំណេះសំណាល និងទទួលដោះស្រាយបញ្ហាប្រឈម ក៏ដូចជាក្តីកង្វល់មួយចំនួន ជូនបងប្អូនពុកម៉ែប្រជាពលរដ្ឋ ដែលចូលមកដល់សាលាខេត្តដោយផ្ទាល់ បានជាច្រើនករណីផ្សេងគ្នា នៅអគារបូរាណខេត្ត។