នៅថ្ងៃអង្គារ ១៣រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង សហការជាមួយអាជ្ញាធរមូលដ្ឋានចុះអន្តរាគមន៍បូមទឹកជួយសង្គ្រោះស្រូវប្រាំងចំនួន ៨០ហិកតា លេីផ្ទៃដីសរុប ១១០ហិកតា ដោយចល័តទីតាំងម៉ាសុីន កម្លាំង ២៧សេះ ចំនួន ០១គ្រឿង ប្រភពទឹកបឹងធំ ស្ថិតនៅភូមិកងមាស ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ៕