ក្រុមការងារបច្ចេទេសរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានអនុវត្តការងារថែទាំខួប និងថែទាំប្រចាំចំនួន ៣ខ្សែ និងបានអនុវត្តគម្រោងកែលំអបណ្ដាញលូមេប្រមូលទឹកកខ្វក់ក្នុងក្រុងសៀមរាប


ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ ក្រុមការងារបច្ចេទេសរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានអនុវត្តការងារថែទាំខួប និងថែទាំប្រចាំចំនួន ៣ខ្សែដូចខាងក្រោម ៖
1-បន្តការងារចាក់បេតុងតួផ្លូវ គម្រោងថែទាំខួបផ្លូវខេត្តលេខ266C គ.ម10+200 ដល់គ.ម10+600 (ចំណុចបំបែកផ្សារព្រះដាក់) ស្ថិតក្នុងភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី។

2-បានបន្តធ្វើការគូសគំនូសសញ្ញាចរាចរណ៍ (គំនូសថ្មើរជើងឆ្លងកាត់) លើកំណាត់ផ្លូវពោធិកំបោរ (គម្រោងរដ្ឋបាលខេត្ត)។

3-បានបន្តធ្វើការជួសជុលកម្រាលកៅស៊ូDBST ការងារថែទាំប្រចាំផ្លូវខេត្តលេខ265C(ថ្នល់ចែក-កំពង់ឃ្លាំង) ចន្លោះគ.ម5 ដល់គ.ម6 ស្ថិតក្នុងភូមិត្រាវគៀត ឃុំដានរុន ស្រុកសូទ្រនិគម។

ទន្ទឹមនឹងក្រុមការងារបច្ចេកទេស ក៏បានអនុវត្តគម្រោងកែលំអបណ្ដាញលូមេប្រមូលទឹកកខ្វក់ក្នុងក្រុងសៀមរាប របស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB គិតត្រឹមថ្ងៃនេះ ការងារខួងដាក់បំពង់លូបានប្រវែងសរុប2475ម៉ែត្រ ស្មើនឹង66.89%។ ក្នុងនោះ៖
+រណ្ដៅទីNW15 ៖ រើដកបន្ទះដែកស៊ីតផែល។
+អណ្តូងទីNW12 ៖ ចងរបាដែក រៀបពុម្ពចាក់បេតុងអណ្តូងលូជាន់ទី2។
+រណ្ដៅទីNW11 ៖ ចាក់បេតុងអណ្តូងលូជាន់ទី1 រួចរើពុម្ព លាបកៅស៊ូការពារជម្រាបទឹក រួចលប់ខ្សាច់។
+រណ្ដៅទីNW10 ៖ ចាក់បេតុងគ្រឹះបាតអណ្តូង។
+រណ្ដៅទីNW08 ៖ កំពុងដំណើរការខួងដាក់បំពង់លូ។
+រណ្ដៅទីNW07 ៖ រណ្តៅរងចាំក្បាលខួង។
+អណ្តូងទីNW06 ៖ កំពុងដំណើរការជីករណ្តៅ ផ្សារដែកធ្នឹមទប់បន្ទះស៊ីតផែល រួចចាក់បេតុងគ្រឹះបាតរណ្តៅ៕