គ្រួសារប្រជាពលរដ្ឋក្រីក្រ ក្នុងក្រុងស្ទឹងសែនត្រូវបានអគ្គីភ័យ, លោក សោម ស៊ុន នាំយកអំណោយ ឯកឧត្តម ហ៊ុន  ម៉ាណែត ចែកជូនពួកគាត់


គ្រួសារប្រជាពលរដ្ឋក្រីក្រមួយគ្រួសារ នៅ ភូមិ ចំបក់   សង្កាត់ ស្រយ៉ូវ  ក្រុងស្ទឹងសែន  ខេត្ត កំពង់ធំ  ត្រូវ បាន អគ្គិភ័យ ឆាប ឆេះ ផ្ទះ ដែល មាន ទំហំ  ៤ម៉ែត្រ x ៥ម៉ែត្រ  អស់ គ្មានសល់។   ហេតុការនេះ   បានកើតឡើង នាពេល ថ្មីៗ កន្លងទៅនេះ  ដោយសារឆ្លងចរន្ឋអគ្គីសនីទៅលើក្រុមគ្រួសារ ប្អូន  ឌិន  ចម្រើន  អាយុ៣៧ឆ្នំា  និងភរិយាឈ្មោះ  ឆន  យិន  អាយុ  ៣៥ឆ្នំា  មានកូន តូចៗ នៅក្នុងបន្ទុក ចំនួន២នាក់   ដែលអ្នកទាំងពីរ មិនបាននៅផ្ទះ  ដោយចេញ ទៅប្រកបរបរ ចិញ្ចឹមជីវិត  ធ្វើជាកម្មករសំណង់  និងលក់ដូរ នៅទីឆ្ងាយ   ។

ដោយទទួលបានពត៌មាននេះ  នៅល្ងាច ថ្ងៃទី២៤  ខែធ្នូ  ឆ្នាំ២០១៩     ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ និងក្រុមការងារ  នៃបញ្ជាការ ដ្ឋាន តំបន់ ប្រតិបត្តិការ សឹករង កំពង់ធំ  រួមជាមួយអាជ្ញាធរដែនដី  ភូមិ   សង្កាត់  ក្រុង  បានទៅសំណេះសំណាល សាកសួរ សុខទុក្ខ   និងបានពាំនាំ នូវ អំណោយ របស់ ឯកឧត្តម  ឧត្ដមសេនីយ៍ឯក បណ្ឌិត  ហ៊ុន  ម៉ាណែត  ទៅ ឧបត្ថម្ភ ជូនគាត់ មានអង្ករ ចំនួន៥០គីឡូ ក្រាម,  មីយើងចំនួនមួយកេស,  ទឹក ត្រី ទឹកសុីអុីវ ចំនូន២យួរ,   ត្រីខកំប៉ុង ចំនួនមួយយួរ,  និងថវិកាចំនួន ២៥០,០០០ រៀល។