នាព្រឹកសុក្រ ១កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការ បានចូលជាអធិបតីក្នុងពិធីបិទ វគ្គបណ្តុះបណ្តាលស្តីពី «ក្របខណ្ឌការងារច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត នៃក្រសួងបរិស្ថាន» ជូនដល់មន្ត្រីក្របខណ្ឌថ្មី ឆ្នាំ២០១៩ របស់ក្រសួងបរិស្ថាន។ នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការបានមានប្រសាសន៍ថា ក្នុងក្របខណ្ឌនៃការជំរុញការអនុវត្តកំណែទម្រង់រដ្ឋបាលសាធារណៈ នៃរាជរដ្ឋាភិបាលកម្ពុជាក្នុងនីតិកាល ទី៦ នៃរដ្ឋសភា បានដាក់ចេញនូវគោលនយោបាយ យុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៣ ក្នុងនោះមានការកសាងរដ្ឋបាលសាធារណៈឱ្យមានភាពឆ្លើយតបទៅនឹងប្រសិទ្ធភាព ប្រសិទ្ធផល ជំនឿទុកចិត្ត ឆន្ទៈម្ចាស់ការ ភក្តីភា ព និងមនសិកាវិជ្ជាជីវៈ របស់មន្ត្រីរាជការ។ ដូច្នេះដើម្បីអនុវត្តទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រសួង
បរិស្ថាន បានរៀបចំនូវផែនការបណ្តុះបណ្តាលមន្ត្រីក្របខណ្ឌថ្មីឆ្នាំ២០១៩ របស់ក្រសួងបរិស្ថាន ដើម្បីអភិវឌ្ឍន៍សមត្ថភាព និងលើកកម្ពស់ប្រសិទ្ធភាពការងាររបស់មន្ត្រីវ័យក្មេងឱ្យកាន់តែមានសមត្ថភាពគ្រប់គ្រាន់ឆ្លើយតបទៅនឹងតម្រូវការ ជាក់ស្តែង។ឯកឧត្តមបន្តថា ការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការ គឺត្រូវមានការចូលរួមក្នុងការផ្ទេរចំណេះដឹង ជំនាញ និងបទពិសោធន៍ នានា ដើម្បីយកទៅប្រើប្រាស់ឱ្យចំគោលដៅក្នុងដែនសមត្ថកិច្ចតាមអង្គភាពរៀងៗខ្លួន។ជាការពិតពិសេសការកសាង និងអភិវឌ្ឍធនធានមនុស្សជាធាតុចូលមួយ ក្នុងចំណោមធាតុចូលនៃគោលនយោបា យ របស់រាជរដ្ឋាភិបាលដោយផ្តោត លើមនុស្ស ទឹក អគ្គីសនី និងផ្លូវថ្នល់។ ឯកឧត្តម ជ្រិន សុខា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុនៃក្រសួងបរិស្ថាន បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តារយៈពេល៨០ម៉ោង ដែលមានមានមេរៀនចំនួន០៧មេរៀន
១. ក្របខណ្ឌលិខិតបទដ្ឋានគតិយុត្តលើការងាររដ្ឋបាលការពារ និងច្បាប់ស្តីពីតំបន់ការពារធម្មជាតិ
២. ក្របខណ្ឌការងារចំណេះដឹង និងព័ត៌មានបរិស្ថាន
៣. ក្របខណ្ឌលិខិតបទដ្ឋានគតិយុត្តលើការងារកិច្ចគាំពារបរិស្ថាន
៤. ក្របខណ្ឌលិខិតបទដ្ឋានគតិយុត្តលើការងារសហគមន៍មូលដ្ឋាន
៥. ក្របខណ្ឌការងារហិរញ្ញវត្ថ និងថវិកា
៦. ក្របខណ្ឌការងារផែនការ និងថវិកា
៧. ក្របខណ្ឌការងារធនធានមនុស្ស
គួរបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះមានរយៈ១០ថ្ងៃ ចាប់ពីថ្ងៃទី១១-២៧ ខែធ្នូ ឆ្នាំ២០១៩ ក្នុងគោលបំណង ឆ្លើយតបទៅនឹងគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ នៃ រាជ រដ្ឋា ភិបា លអាណត្តិទី៦នេះ ក្នុងទិសដៅ អនុវត្តកំណែទម្រង់រដ្ឋបាលសាធារណៈ ពិសេសការកសាង និងការអភិវឌ្ឍសមត្ថភាព មន្ត្រីរាជការលើការងារបរិស្ថានដែលជាថ្នាលបណ្តុះនូវធនធានមនុស្ស សម្រាប់ក្របខណ្ឌការងារច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ ។