នៅព្រឹកចន្ទ កេីត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែមករាឆ្នាំ២០២០ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈ អភិបាលខេត្តតាកែវបានអញ្ជើញបើកកិច្ចប្រជុំផ្សព្វផ្សាយ ស្ដីពីដំណើរការសមាហរណកម្មបុគ្គលិក ដែលកំពុងបម្រើការងារ នៅរដ្ឋបាលក្រុង ស្រុក និងការិយាល័យជំនាញនានានៅគ្រប់ថ្នាក់ ក្រុង ស្រុក នៅរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែល កម្មវិធីនេះបានរៀបចំធ្វើឡើងនៅសាលប្រជុំសាលាខេត្ត ក៏មាន ការអញ្ជើញចូលរួមដោយ លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត កងកំលាំងប្រដាប់អាវុធទាំង៣ លោក លោកស្រី អភិបាល អភិបាលរងក្រុង ស្រុក និងមន្រ្តីជំនាញពាក់ ព័ន្ធជាច្រើនរូបផងដែរ។








 
		
		
		 
					 
					 
					 
					 
					 
					 
					 
					 
					 
					 
					 
					 
					 
					 
					 
					 
					 
					 
					 
					 
					 
					 
					 
					