មន្ទីរគណបក្សឃុំហាន់ជ័យ​ ​ស្រុកឆ្លូង​ ខេត្តក្រចេះ ត្រូវបានសម្ភោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមកិច្ចផ្តួចផ្តើមរបស់ តំណាងរាស្ត្រ ស៊ុន សាភឿន


កាលពីថ្ងៃទី៥​ ខែមករា​ ឆ្នាំ២០២០​ លោកជំទាវតំណាងរាស្ត្រ ស៊ុន សាភឿន បានអញ្ជើឯកឧត្ដមកិត្តិបណ្ឌិត​ ពេជ្រ​ ប៊ុនធិន​ ​រដ្ឋមន្រ្តី​ក្រសួងមុខងារសាធារណ:​ និងជាប្រធានក្រុម​ការងារថ្នាក់កណ្ដាលចុះជួយខេត្តក្រចេះ មកធ្វើជាអធិបតីក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការមន្ទីរគណបក្សឃុំហាន់ជ័យ ស្រុកឆ្លូង ខេត្តក្រចេះ។

ក្នុងការសាងសង់មន្ទីរគ​ណបក្ស​ឃុំហាន់ជ័យនេះ​ ក្រោមកិច្ចផ្តួចផ្តើម របស់លោកជំទាវស៊ុន​ សាភឿន​ តំណាងរាស្ត្រមណ្ឌល​ខេត្តក្រចេះ​ និងជា អនុប្រធានក្រុមការងារ​ថ្នាក់​កណ្ដាល​ចុះ​ជួយខេត្ត​ក្រចេះ​ ទីប្រឹក្សា​ក្រុមការងារ​ថ្នាក់កណ្ដាល​ចុះ​ជួយ​ស្រុកឆ្លូង​ និង​ជា​ប្រធានក្រុម​ការងារ​ថ្នាក់កណ្ដាល​ចុះ​ជួយ​ឃុំ​ហាន់​ជ័​យ​ បាន​ឧបត្ថម្ភ​ថវិកា​​ចំនួន ១០,០០០​ ដុល្លារ​ (មួយ​ម៉ឺន​ដុល្លារ)​ ព្រមទាំង​មាន​ការឧបត្ថម្ភ​ថវិកា​ពី​​សប្បុរសជនមួយចំនួន​ទៀត​ សរុប​ ២១,០០០​ ដុល្លារ​ (ពីរម៉ឺន​មួយពាន់​ដុល្លារ)​។ ហេីយ​នេះ​ជាលេីក​ទី​មួយ​ហេីយ​ដែលខេត្ត​ក្រចេះ​ មាន​មន្ទីរ​គណបក្ស​នៅ​តាមឃុំ​។

ក្នុងពិធីសម្ភោធនេះ ឯក​ឧត្ដម​កិត្តិបណ្ឌិត​ ពេជ្រ​ ប៊ុនធិន​ បាន​ថ្លែង​អំណរគុណសន្តិភាព​ និង​ថ្លែងអំណរគុណ​ដល់​សម្ដេច​អគ្គ​មហា​សេនាបតី​តេជោ​ នាយករដ្ឋមន្ត្រី​ ដែលបាន​នាំ​យក​សន្តិភាព​ជូន​មាតុភូមិ​កម្ពុជា​ ព្រោះ​​បេី​គ្មាន​សន្តិភាពទេ​ យេីង​ពុំ​អាច​មាន​ការ​អភិវឌ្ឍ​ និង​ការរស់​នៅ​ប្រកប​ដោយ​សុខ​សន្តិភាព​ដូចសព្វថ្ងៃនេះ​ទេ។

បន្ទាប់មក ក៏​មាន​ការ​ចែក​វត្ថុអនុស្សាវរីយ៍​ ដល់​សមាជិកគណបក្ស​ទាំងអស់ដែល​បានអញ្ជេីញ​មក​ចូលរួមអប​អរ​​​ប្រមាណ​ ៥២២នាក់​ ដោយ​ម្នាក់​ៗទទួលបាន​ក្រមា​ និងកន្សែង​មួយ​ផង​ដែរ​។