ពិធីតាំងពិព័រណ៍កម្រងរូបភាពកម្ពុជា ចាប់ពីឆ្នាំ ១៩៥៣ ដល់ ឆ្នាំ ២០២០ ដែលមានរយៈពេលរយៈពេល៦ថ្ងៃគឺចាប់ពីថ្ងៃទី ៧ មករា ដល់ថ្ងៃទី ១២ មករា ២០២០ នៅមុខព្រះរាជ្យដំណាក់ ខេត្តសៀមរាប


ក្រោមការផ្តួចផ្តើមរបស់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ក្រុមការងារយុវជនបានរៀបចំតាំងពិព័រណ៍កម្រងរូបភាពកម្ពុជា ចាប់ពីឆ្នាំ ១៩៥៣ ដល់ ឆ្នាំ ២០២០។ការពិព័រណ៍កម្រងរូបភាពនេះប្រព្រឹត្ត ទៅរយៈពេល៦ថ្ងៃគឺចាប់ពីថ្ងៃទី ៧ មករា ដល់ថ្ងៃទី ១២ មករា ២០២០ នៅមុខព្រះរាជ្យដំណាក់ ខេត្តសៀមរាប ដោយពុំគិតថ្លៃ គិតក្នុងរយៈពេលពីរថ្ងៃមានអ្នកចូលរួមទស្សនា​សរុបចំនួន​ ៣០២៦នាក់​ សូមបងប្អូនភ្ញៀវទេសជាតិ អន្តរជាតិអញ្ជើញចូលរួមទស្សនាឱ្យបានច្រើនកុះករ។​​

កម្រងរូបភាពដែលបានរៀបចំតាំងពិព័រណ៌នាពេលនេះ បានលើកយកនូវព្រឹត្តិការណ៍សំខាន់ៗជាប្រវត្តិសាស្ត្ររួមមាន ៖
-ចលនាតស៊ូរហូតដណ្តើមបានឯករាជ្យនាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣
-ប្រទេសជាតិបានធ្លាក់ក្នុងភ្លើងសង្គ្រាមដោយរដ្ឋប្រហាររបស់លន់ នល់ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ និងការផ្តួលរលំលន់ នល់នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥
-របបកម្ពុជាប្រជាធិបតេយ្យដែលពួកប៉ុល ពត បាននាំប្រទេសកម្ពុជាធ្លាក់ដល់ចំណុចសូន្យ និងចលនាសង្គ្រោះជាតិរបស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា នាថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ដោយបានផ្តួលរលំរបបប្រល័យពូជសាសន៍ សម្រេចបានមហាជ័យជម្នះជាប្រវត្តសាស្ត្រ នាថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩
-កម្ពុជាចាប់ផ្តើមពីឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៨ បង្ហាញពីលទ្ធផលកិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ការបោះឆ្នោតលើកដំបូងនៅឆ្នាំ១៩៩៣ និងនយោបាយឈ្នះ ឈ្នរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅថ្ងៃទី២៨ ធ្នូ ១៩៩៨
-កម្ពុជាចាប់ពីឆ្នាំ១៩៩៨ ដល់បច្ចុប្បន្ន ដែលប្រជាជនកម្ពុជាទូទាំងប្រទេសបានរួមរស់ក្រោមម្លប់សន្តិភាព។

ការតាំពិព័រណ៍កម្រងរូបភាពនេះក្នុងគោល បំណងបង្ហាញនូវ បទពិសោធន៍ដ៏ល្វីងជូរចត់ ដែលកម្ពុជាធ្លាប់បានឆ្លងកាត់ ដើម្បីឳ្យយុវជនជំនាន់ក្រោយ ស្វែងយល់ពីប្រឹត្រការណ៍ប្រវត្តិ សាស្ត្រសំខាន់ៗ ក្នុងន័យបណ្តុះស្មារតីស្នេហា ជាតិ សាមគកគីភាព និងចូលរួមសកម្មភាពអភិវឌ្ឍន៍សង្គមតាមគ្រប់រូបភាព ដោយមិនប្រកាន់និន្នាការនយោបាយ ក្រោមម្លប់សន្តិភាព៕