ឯកឧត្តម មាស សុភា និងឯកឧត្តម ប្រាក់ សុវណ្ណ បានអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈរបស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះវិហារ


ខេត្តព្រះវិហារ៖នៅរសៀលថ្ងៃទី៨ ខែ មករា ឆ្នាំ ២០២០ នេះឯកឧត្តម មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុម ការងារថ្នាក់ជាតិចុះជួយខេត្តព្រះវិហារ និងឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈរបស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះវិហារ។

នៅក្នុងឱកាសនោះឯកឧត្តម មាស សុភា ប្រធានគណៈអធិបតីបានជម្រុញអោយអោយបងប្អូនប្រជាពលរដ្ឋចូលរួមមតិអោយបានផុសផុល ដើម្បីក្រុមការងារក្តាប់បានពីបញ្ហាប្រឈម និងចូលរួមដោះស្រាយពីទុក្ខកង្វល់ជូនបងប្អូន។

បន្ទាប់ពីទទួលបានសំណួរ និងសំណូមពរ ឯកឧត្តមប្រធានបានអោយមន្ត្រីជំនាញនីមួយៗដោះស្រាយ និងបកស្រាយជូនបងប្អូនប្រជាពល រដ្ឋបានជ្រាបពីបញ្ហាកង្វល់ទាំងនេះ។