ខេត្តតាកែវ៖ នៅព្រឹកថ្ងៃពុធ ១៤ កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៨ខែមករា ឆ្នាំ២០២០ ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ អមដំណេីរដោយ លោក ឈួ សុធា អភិបាលរងខេត្ត លោក ណុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្ត លោក ឈូវ ឈួន ប្រធានមន្ទីរពេទ្យបង្អែកខេត្ត បានអញ្ជេីញសាកសួរសុខទុក្ខ លោក លី ប៊ុនរិទ្ធ អាយុ ២៨ឆ្នាំ រស់នៅភូមិកន្ទួតធំ ឃុំត្រឡាច ស្រុកទ្រាំង ខេត្តតាកែវ ដែលជាកម្មកររងគ្រោះថ្នាក់បាក់រលំអាគារកម្ពស់ ៦ជាន់ នៅខេត្កកែប កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីលោកគ្រូ អ្នកគ្រូពេទ្យជំនាញ។
ឆ្លៀតឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត នាំយកថវិកាបស់ ឯកឧត្តមកត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទីស្ដីគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តតាកែវ ចំនួន ២លានរៀល និងថវិកាផ្ទាល់ ឯកឧត្តមអភិបាលខេត្ត ចំនួន ១លានរៀល ដេីម្បីប្រគល់ជូនគ្រួសារប្អូនប្រុសដេីម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ។
តមកឯកឧត្តមអភិបាលខេត្តតាកែវ ក៏បានជម្រុញដល់លោកគ្រូពេទ្យ អ្នកគ្រូពទ្យទាំងអស់ត្រូយកចិត្តទុកដាក់ខ្ពស់ ប្រេីអស់លទ្ធភាពដេីម្បីជួយព្យាបាលជំងឺប្អូនប្រុស ដែលរបួសបែកក្បាលជង្គង់ ផ្នែកខាងឆ្វេង ឲ្យបានឆាប់ជាសះស្បេីយឆាប់បានត្រឡប់ទៅផ្ទះវិញ៕