ខេត្តកំពង់ចាម៖ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញប្រគល់វិញ្ញាបនបត្រតេក្វាន់ដូរ (Dan KUKKIWON) ដល់ក្លឹបតេក្វាន់ដូ វិទ្យាល័យ ហ៊ុន សែន ពាមជីកង ខេត្តកំពង់ចាម។ ការហាត់កីឡាតេក្វាន់ដូនេះ មិនត្រឹមតែជួយលើកកម្ពស់វិស័យកីឡានៅតាមសាលារៀន លើកកម្ពស់ការថែទាំសុខភាពសិស្សានុសិស្សប៉ុណ្ណោះទេ ក៏បានចូលរួមចំណែកក្នុងការបង្កើតសាមគី្គភាព ភាតរភាពក្នុងចំណោមយុវជន និងជួយឱ្យពួកគេចាកឆ្ងាយពីការប្រើប្រាស់គ្រឿងញៀនផ្សេងៗផងដែរ។
កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ ក្នុងឱកាសនោះក៏មានការប្រគល់កម្រាល និងសម្ភារៈហ្វឹកហាត់ ដល់ក្លឹបតេក្វាន់ដូ ហ៊ុន សែន ពាមជីកង ព្រមទាំងបំពាក់មេដាយមាស ជូនលិខិតថ្លែងអំណរគុណក្នុងការឧបត្ថម្ភថវិកាគាំទ្រ ដល់ការប្រកួតជ្រើសរើសជើងឯកលើកទី៥ របស់សមាគមតេក្វាន់ដូរាជធានីភ្នំពេញផងដែរ៕
០៩ មករា ២០១៩ | វិទ្យាល័យ ហ៊ុន សែន ពាមជីកង ខេត្តកំពង់ចាម