អភិបាលខេត្តព្រះវិហារ អញ្ជើញចុះពិនិត្យការសាងសង់រង្វង់មូលស្រអែម ខេត្តព្រះវិហារ


ខេត្តព្រះវិហារ៖នៅព្រឹកថ្ងៃទី ០៦ ខែមករាឆ្នាំ២០២០នេះ ឯកឧត្តមប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារអញ្ជើញចុះពិនិត្យការសាងសង់រង្វង់មូលស្រអែម ដែលស្ថិតក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ហើយឯកឧត្តមអភិបាលខេត្ត បានជម្រុញអោយក្រុមជាង ត្រូវយកចិត្តទុកដាក់ក្នុងការសាងសង់ ធ្វើយ៉ាងណាអោយសំណង់រង្វង់មូលនេះរួចរាល់មុនឱកាសបុណ្យចូលឆ្នាំថ្មី ប្រកបដោយគុណភាពនិងរចនាបថប្រាសាទព្រះវិហារ។

ដោយឡែកលោកសំ លាងទ្រីបានគូសបញ្ជាក់ថា៖ការយឺតយ៉ាវក្នុងការសាងសង់មួយរយះនេះ ដោយសារយើងយកប្លង់សំណង់នេះឆ្លងអាជ្ញាធរប្រាសាទព្រះវិហារ ហើយពេលនេះអាជ្ញាធរប្រាសាទព្រះវិហារបានឯកភាពអោយក្រុមការងារសាង់សង់យកទំហ៊ំ៧៥%នៃតួប្រាសាទដើម។ដូច្នេះការយឺតយ៉ាវកន្លងមកគឺដោយសារបញ្ហានេះ លោកបន្តថាបើយើងធ្វើតូបយាមវិញគឺធ្វើតែមួយថ្ងៃរួចហើយ តែនេះយើងធ្វើរចនាបទដូចប្រាសាទព្រះវិហារ គឺត្រូវការពេលវេលាសិក្សារូបន្តិច