ពលរដ្ឋខ្មែររស់នៅទីក្រុងហ្សឺណេវ ប្រទេសស្វីស ជួបជុំអបអរសាទរខួបទី៤១ ថ្ងៃជ័យជម្នះ៧មករា និងប្រកាសបញ្ចូលសមាជិកបក្សថ្មី


(ស្វីស)៖ ដោយទទួលបានគោលការណ៏ពីឯកឧត្តម ហ៊ុន ម៉ាណែត និងឯកឧត្តម ហួត ហាក់, នៅទីក្រុងហ្សឺណែវ នៃប្រទេសស្វីស លោក ម៉ី វ៉ាន់ អនុប្រធានក្រុមការងាររៀបចំ អង្គការចាត់តាំងយុវជនប្រចាំទ្វីបអឺរ៉ុប និងជាប្រធានក្រុមការងារយុវជន ទទួលបន្ទុកប្រទេសស្វីស, ទីក្រុងលីយ៉ុង និងទីក្រុង Chambery នៃប្រទេសបារាំង បានរៀបចំពិធីប្រកាសចូលកាន់តំណាងជាផ្លូវការ របស់លោក អាន សុខខឿន ជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ប្រចាំប្រទេសស្វីស, ពិធីប្រកាសទទួលស្គាល់ការបង្កើតសាខាគណបក្សប្រជាជនកម្ពុជា ប្រចាំតំបន់ Gex-Geneva ដែលមានលោកស្រី តូ បូរីរ័ត្ន ជាប្រធាន និងតំបន់ Mulhouse-Basel ដែលមានលោក លី ប៊ុនជួ ជាប្រធាន ចំណុះឱ្យគណៈកម្មាធិការគណបក្សប្រចាំប្រទេសស្វីស និងការបញ្ចូលសមាជិកថ្មី របស់គណបក្សប្រជាជនកម្ពុជាចំនួន៤៥រូប ដោយមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋខ្មែរ រស់នៅក្នុងប្រទេសស្វីសប្រមាណ១៨០នាក់។

ពិធីនេះរៀបចំឡើងនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២០។

នាឱកាសនោះ លោក ម៉ី វ៉ាន់ និងលោក អាន សុខខឿន ក៏បានប្រារព្ធពិធីអបអរសារទរខួបទី៤១ នៃទិវាជ័យជំម្នះ ០៧មករា ដោយបានជម្រាបជូនដល់ប្រជាជនខ្មែរ អំពីអត្ថន័យនៃ ថ្ងៃ០៧មករា ព្រមទាំងសមិទ្ធផលដែលកម្ពុជា សម្រេចបានគួរជាទីមោទនៈក្នុងរយៈកាល ៤១ ឆ្នាំនេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។

បន្ថែមពីនេះ អង្គពិធីក៏បានទស្សនា និងស្តាប់នូវសុន្ទរកថាគន្លឹះរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានថ្លែងក្នុងអង្គមីទ្ទិញអបអរសាទខួបអនុស្សាវរីយ៏លើកទី៤១ ដែលបានប្រារព្ធឡើងនៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ ពីទីក្រុងភ្នំពេញផងដែរ៕