អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្ដម សុខ ឥសាន បានមានប្រសាសន៍ថា លោកប្រធានាធិបតីជាប់ឆ្នោតថ្មី ដូណាល់ ត្រាំ បានស្បថចូលកាន់ដំណែងដោយជោគជ័យ កាលពីវេលាថ្ងៃត្រង់ ម៉ោងនៅវ៉ាស៊ីនតោន ឌី ស៊ី សហរដ្ឋអាមេរិក។ លោក ប្រធានាធិបតីជាប់ឆ្នោតថ្មី បានប្រារព្វ ពិធីស្បថចូលកាន់តំណែង ជាប្រធានាធិបតីទី៤៥ នៃ សហរដ្ឋអាមេរិក ប្រកបដោយជោគជ័យ ក្រោមបរិយាកាសអបអរសារទរពីសំណាក់ប្រជាជនអាមេរិករាប់ម៉ឺន រាប់សែននាក់ និងប្រជាជនអាមេរិករាប់រយលាននាក់នៅទូទាំងសហរដ្ឋអាមេរិក ព្រមទាំងមានការអបអរសារទរពីមេដឹកនាំបណ្តាប្រទេសលើពិភពលោកផងដែរ ។
ឯកឧត្តម បានមានប្រសាសន៍ថា ពិធីដ៏មហោទ្បារឹកនេះត្រូវបានរក្សាសន្តិសុខល្អ មានសណ្តាប់ធ្នាប់របៀបរៀបរយត្រឹមត្រូវ មិនមានការរំខានណាមួយពីពួកប្រឆាំងទ្បើយ ។ នេះបង្ហាញឲ្យឃើញនូវអំណាចរបស់ប្រជាជនខ្លាំងក្លាលើសលប់ មិនអាចមានអោនភាពណាមករារាំងបានជាដាច់ខាត ។
ឯកឧត្តម សុខ ឥសាន បានបន្តថា បើសិនជាមានសកម្មភាពមិនប្រក្រតីណាមួយកើតទ្បើង ប្រាកដជាកម្លាំងប្រដាប់អាវុធមិនអត់ឱនឲ្យជាដាច់ខាត ។ ក៏ប៉ុន្តែពួកប្រឆាំងហាក់បានដឹងខ្លួន ទើបបានជាមិនហ៊ានក្អក ។ អាកប្បកិរិយាបែបនេះអាចជាមេរៀនមួយ ជាគំរូសំរាប់ពួកប្រឆាំងនៅកម្ពុជា ឲ្យចេះមើលឆ្វេងស្តាំ មុននឹងធ្វើអ្វីមួយ ក្នុងការប្រឆាំង កុំចេះធ្វើដោយអាង៉ពីសិទ្ធិសេរីភាពដាច់បង្ហៀរពេក។
ឯកឧត្តម បានបញ្ជាក់ថា ចាប់ពីពេលនេះតទៅ នៅកម្ពុជា ក៏អាចយកគំរូរបស់ សហរដ្ឋអាមេរិក មុនអនុវត្តនៅកម្ពជានានាដែរ ដើម្បី បុព្វហេតុ ការពារសន្តិឍផភាព ការពារស្ថេរភាពនយោបាយ និងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈសង្គម ព្រមទាំងអាយុជីវិតប្រជាជន ជីវភាពរស់នៅដ៏សុខសាន្តរបស់ប្រជាជន ។
ឯកឧត្តម បានបញ្ជាក់បន្ថែមថា សន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈសង្គម ត្រូវបានធានា ទើបមានប្រជាធិបតេយ្យ មានសិទ្ធិសេរីភាព និងមានអី្វៗទាំងអស់ដូចសព្វថ្ងៃ ។ ដើម្បីបុព្វហេតុនេះ រាជរដ្ឋាភិបាល និង កងកម្លាំងប្រដាប់អារុធគ្រប់ប្រភេទ ប្តេជ្ញាកាពារ និងថែរក្សាឲ្យបានដាច់ខាត រដ្ឋធម្មនញ ជាតិ សាសនា ព្រះមហាក្សត្រ ដេីម្បីជាតិស្ថិតស្ថេរគង់វង្សតទៅ។