ឯកឧត្តម ទេព ងន បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខ ព្រមទាំងយកអំណោយសម្ភារៈសិក្សាមួយចំនួន ទៅចែកជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សចំនួន ៣១១នាក់ នៅសាលាបឋមសិក្សាសាមុត្រលើ


នារសៀលថ្ងៃអង្គារ ទី១៤ ខែមករា ឆ្នាំ២០២០ ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខ ព្រមទាំងយកអំណោយសម្ភារៈសិក្សាមួយចំនួន ទៅចែកជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សចំនួន ៣១១នាក់ នៅសាលាបឋមសិក្សាសាមុត្រលើ ស្ថិតក្នុងភូមិសាមុត្រលើ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី ។
អំណោយជាសម្ភារៈជូនសាលាបឋមសិក្សាសាមុត្រលើ មានម៉ូទ័របូមទឹកមួយឈុត ធុងចម្រោះទឹកស្អាត (អង្ករ ត្រីខ មី) លោកគ្រូ អ្នកគ្រូ ចំនួន០៥នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៥ម៉ឺនរៀល សារុង ០១ អាវរងា០១ សិស្សានុសិស្សចំនួន ២៩៦នាក់ ក្នុងម្នាក់ៗទទួលបានសម្លៀកបំពាក់០១កំប្លេ សម្ភារៈសិក្សា (កាបូប ប៊ិច និងសៀវភៅ) ក្រុមប្រឹក្សាឃុំ និងនគរបាលប៉ុស្តិ៍រដ្ឋបាលចំនួន១០នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន៥ម៉ឺនរៀល សារុង០១ និងអាវរងា០១ ។