ប្រធានក្រុមការងារក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ចាត់តំណាងនាំយកថវិកាជួយឧបត្ថម្ភ មន្រ្តីចូលនិវត្តន៍ មន្រ្តីជាប់កិច្ចសន្យា ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីពេទ្យមិត្តភាព ខែ្មរ-សូវៀត


ឯកឧត្តម ហុង ឡុង ប្រធានក្រុមការងារយុវជនក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានចាត់តំណាងក្រុមការងាររួមមាន លោក រ៉េត សារ៉ាន និងលោក សែម ឈុង ទៅសួរសុខទុក្ខ និងនាំយកថវិការបស់ ឯកឧត្តម ហុង ឡុង និងក្រុមការងារ ដើម្បីឧបត្ថម្ភដល់ លោក ជា ចាន់នី ជាមន្រ្តីចូលនិវត្តន៏ និងជាមន្រ្តីជាប់កិច្ចសន្យា នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច, ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីពេទ្យមិត្តភាព ខែ្មរ-សូវៀត, រសៀល ថ្ងៃអង្គារ ៥ រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០។