សៀមរាប៖ មន្ទីរបរិស្ថានខេត្តសៀមរាបបានឲ្យនៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០នេះថា ចម្លាក់សត្វកម្រ ដ៏ធំមួយ ត្រូវបានក្រុមការងារមន្ទីរបរិស្ថានខេត្តសៀមរាប និងអ្នកជំនាញ ប្រទះឃើញនៅក្នុងព្រៃនៃតំបន់ភ្នំគូលែន ដែលអ្នកគ្រប់គ្នា មិនធ្លាប់ឃើញពីមុនមក។
មន្ទីរបរិស្ថានខេត្តសៀមរាប បន្តថា ទីតាំងនោះស្ថិតនៅភូមិទឹកលិច ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមមរាប ខាងកើតទំនប់បុរាណមួយឈ្មោះថា ទំនប់ទឹកងូតប្រមាណ ៣០ម៉ែត្រ ខាងកើតឧទ្យានជាតិព្រះជ័យវរ្ម័ន- នរោត្តម ភ្នំគូលែន មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថាន ដឹកនាំដោយ លោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថាន សហការជាមួយអង្គការមូលនិធិបុរាណវិទ្យានិងអភិវឌ្ឍន៍កម្មវិធីភ្នំគូលែន និងក្រុមការងារ បានទៅពិនិត្យរូបសត្វកម្រម្យ៉ាងដែលមានទំហំធំ ដែលមានបណ្តោយ២.១៤ម៉ែត្រ កម្ពស់០.៩៧ ម៉ែត្រ ទទឹង០.៧៩ម៉ែត្រ ដែលមិនធ្លាប់ឃើញនៅចម្លាក់លើផ្តែរ និងប្រាសាទព្រហ្មញ្ញសាសនានា ក្នុងប្រវត្តិសិល្បៈខ្មែរ។ ជាលទ្ធផលក្រៅពីចម្លាក់មករនេះក្រុមការងារបាននរកឃើញបំណែកថ្មសរុបចំនួន១៣ដុំផងដែរ។
មួយរយៈចុងក្រោយនេះនៅខេត្តសៀមរាប មានក្រុមអ្នកស្រាវជ្រាវ និងអ្នកកំណាយរករបស់ផ្សេងៗ បាននាំគ្នារុករក ហើយគេនៅមិនទាន់ដឹងថា ការកំណាយនោះធាតុពិតគេចង់រកអ្វីឲ្យពិតប្រាកដនោះទេ៕