មន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល បានបន្តចុះជួយអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវរដូវប្រាំងដែលនៅសេសសល់បន្ថែមប្រមាណ ៤០ហិកតា


នៅថ្ងៃអាទិត្យ ១០រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ ក្រុមការងារអន្តរាគមន៍បូមទឹករបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល បានបន្តចុះជួយអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវរដូវប្រាំងដែលនៅសេសសល់បន្ថែមប្រមាណ ៤០ហិកតា លេីចំនួន ៤០០ហិកតា ដែលបានជួយសង្គ្រោះតាំងពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ រហូតមកដល់ថ្ងៃនេះ នៅចំណុចឃុំរកាកោងទី១ និងឃុំរកាកោងទី២ ដោយប្រេីប្រាស់ម៉ាស៊ីនអន្តរាគមន៍កម្លាំង ៦៥សេះ ចំនួន ០១គ្រឿង ដាក់នៅចំណុចប្រឡាយបេតុងភូមិគុហ៊េ យកប្រភពទឹកពីព្រែកគុហ៊េ (ព្រែកមុខកំពូល) និងប្រេីប្រាស់ស្ថានីយបូមទឹកបណ្តែត កម្លាំង ១២០សេះ ចំនួន ០១គ្រឿង​ នៅចំណុចប្រឡាយភូមិពាម យកប្រភពទឹកទន្លេមេគង្គលេី ជាលទ្ធផលគឺរួចផុតពីកង្វះទឹក និងបានប្រមូលផលជាបណ្តេីៗហេីយ ៕