នៅក្នុងសប្ដាហ៍ទី៣ នេះដែរ ក្រុមយុវតីកំណត់ថាតើ អ្វីរកឫសគល់នៃបញ្ហាដែលកើតមានឡើងនៅក្នុងសហគមន៍របស់ពួកគេ ដែលអាចបង្កើតជាកម្មវិធីទូរសព្ទដៃមានលក្ខណៈគ្រប់គ្រាន់ ដើម្បីដោះស្រាយបញ្ហាទាំងនោះ ថែមទាំងអាចដាក់ឱ្យអ្នកប្រើប្រាស់សាកល្បងដើម្បីធ្វើការកែលម្អនៅពេលក្រោយ ដោយឡើងបង្ហាញតាមក្រុមនីមួយៗ និងគំនូរព្រាងរូបរាងកម្មវិធីទូរសព្ទដៃនៅលើក្រដាស ដោយអាចកាត់ជាក្រដាសតូចៗ ដើម្បីរចនាជាក់ស្ដែងនៅក្នុងកម្មវិធី ។
សូមរំលឹកផងដែរថា កម្មវិធី Technovation បានបណ្ដុះបណ្ដាលលើពីរចំណុចសំខាន់ៗគឺ ជំនាញជាសហគ្រិនភាព និងបច្ចេកវិទ្យា និងបានចាប់ផ្ដើមកាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០កន្លងទៅនេះ និងមានរយៈពេល១២សប្ដាហ៍។