ឯកឧត្តម សុខ ឥសាន បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុងប្រវែង ៥១២ម៉ែត្រ និងសមិទ្ធផលផ្សេងៗទៀត នៅភូមិទំពាំងជ្រើស


នាព្រឹកថ្ងៃអាទិត្យ ១០រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ ឯកឧត្តម សុខ ឥសាន ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និងមុខងារសារធារណៈ នៃព្រឹទ្ធសភា (ហៅកាត់ថាគណៈកម្មការទី៤) បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុងប្រវែង ៥១២ម៉ែត្រ និងសមិទ្ធផលផ្សេងៗទៀត នៅភូមិទំពាំងជ្រើស ឃុំព្រៃស្នៀត ស្រុកពារាំង ខេត្តព្រៃវែង ដោយមានការចូលរួមពីអភិបាល នៃគណៈអភិបាលខេត្ត មន្ទីរជំនាញពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ បងប្អូនប្រជាពលរដ្ឋ និងប្អូនៗសិស្សានុសិស្ស ស្ថិតឃុំព្រៃស្នៀត ស្រុកពារាំង ខេត្តព្រៃវែង ។