លោកជំទាវ ម៉ែន សំអន ដឹកនាំកិច្ចប្រជុំស្តីពីការត្រួតពិនិត្យការងារសន្និបាតបក្សឃុំ និងត្រៀមរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់


លោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន តំណាងរាស្រ្តមណ្ឌលស្វាយរៀង និងជាប្រធានក្រុមការងារចុះជួយខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងអង្គប្រជុំស្តីពីការត្រួតពិនិត្យការងារសន្និបាតបក្សឃុំ និងត្រៀមរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ នាពេលខាងមុខ របស់ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ពិធីនេះត្រូវបានរៀបចំនៅស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា ព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧។

សមាសភាពដែលចូលរួមប្រជុំថ្ងៃនេះផងដែរមាន លោកជំទាវអ្នកតំណាងរាស្រ្តមណ្ឌស្វាយរៀង ឯកឧត្តម លោកជំទាវ លោកលោកស្រីដែលជា ប្រធាន និងអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។
នាឱកាសនោះផងដែរលោកជំទាវក៏បានសំណូមពរឲ្យឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងងស់ដែលជាក្រុមការងារត្រូវពង្រឹង ការយកចិត្ត ទុកដាក់ក្នុងការងារ និងត្រូវចុះជាប់ជាមួយប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដែលខ្លួនទទួលខុសត្រូវ ជាពិសេស លើការងារបម្រើ សេវាសាធារណៈ ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។