ក្រុមការងារចុះជួយឃុំនាងទើត និងឃុំ ទឹកជ្រៅ បានអញ្ជើញចូលរួមវេទិកាសាធារណៈនៅឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ


កាលពីថ្ងៃសៅរ៍ ០៩រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែ មករា ឆ្នាំ២០២០ លោក ភុំ រ៉ា អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកតំបែរ និងជាប្រធានក្រុមការងារចុះជួយឃុំនាងទើត និងឃុំទឹកជ្រៅ បានដឹកនាំក្រុមការងារចុះជួយឃុំនាងទើត និងឃុំទឹកជ្រៅ អញ្ជើញចូលរួមវេទិកាសាធារណៈនៅឃុំទឹកជ្រៅ ក្រោមអធិបតីភាពឯកឧត្តម នុត ច័ន្ទសុខា អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។