លោកជំទាវ ឡោក ខេង បានបន្តពិនិត្យហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ជុំវិញរដ្ឋបាលប្រមូលផ្តុំសាលាខេត្តពោធិ៍សាត់


នាល្ងាចថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ គណៈប្រតិភូគណៈកម្មការទី៨​ នៃរដ្ឋសភា ដែលដឹកនាំដោយលោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ ជាមួយគណៈអភិបាលខេត្ត មន្ទីរជំនាញរួចមក បានបន្តពិនិត្យហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ជុំវិញរដ្ឋបាលប្រមូលផ្តុំសាលាខេត្តពោធិ៍សាត់ ជាពិសេសវេទិកា ដែលគ្រោងនឹងប្រារព្ធពិធីសម្ពោធដាក់ឲ្យដំណើរការរួមជាផ្លូវការ នូវអង្គភាពច្រកចេញចូលតែមួយ របស់រដ្ឋបាលរាជធានីខេត្តទាំង២៥ នាថ្ងៃទី២២ខាងមុខ ខណៈដែលខេត្តពោធិ៍សាត់ ត្រូវបានថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជ្រើសរើសជាម្ចាស់ផ្ទះដើម្បីប្រារព្ធពិធីសម្ពោធនេះ។