ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី នាំយកមកនូវសម្ភារៈឧប្បករពេទ្យ ចំនួន ១៧ ប្រភេទជូនមន្ទីរពេទ្យបង្អែកខេត្ត ព្រះសីហនុ


នៅវេលាម៉ោង១១ព្រឹកថ្ងៃចន្ទទី២៣ ខែមករា ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បាននាំយកមកនូវសម្ភារៈឧប្បករពេទ្យ ចំនួន ១៧ ប្រភេទស្មើនឹង ៤៧កេះដែលជាផលិតផលមកពី សហរដ្ឋអាមេរិក យកមកផ្តល់ជូនមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ក្នុងន័យជួយសម្រាលបន្ទុកចំណាយរបស់មន្ទីរពេទ្យនេះ ឯកឧត្តមមានជំនឿថាសម្ភារៈឧប្បករទាំងអស់នេះនឹងបានបំរើដល់ ប្រជាជនក្រីក្រមិនរើសមុខដោយឥតគឹតថ្លៃ ។
ដោយសង្កតឃើញការបោះសំរាមចោលពាសវាលពាសកាល ឯកឧត្តមសម្រេចសាងសង់ឡដុតសំរាមអោយមួយនឹង សាងសង់អោយហើយរួចរាល់មុនពេលចូលឆ្នាំខ្មែរខាងមុខនេះ។