អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មាន ស្តីពី «បច្ចុប្បន្នភាព និងវឌ្ឍនភាព របស់ក្រសួងសាធារណការ និងដឹកជញ្ជូន» នៅថ្ងៃទី២៣ ខែមករា


អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មានស្តីពី «បច្ចុប្បន្នភាព និងវឌ្ឍនភាព របស់ក្រសួងសាធារណការ និងដឹកជញ្ជូន» ដែលនឹងប្រព្រឹត្តទៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៩៖៣០នាទីព្រឹក នៅជាន់ផ្ទាល់ដី សាលប្រជុំ នៃទីស្តីការគណៈរដ្ឋមន្ត្រី។

វាគ្មិនដែលនឹងអញ្ជើញចូលរួមគឺ៖ តំណាងក្រសួងសាធារណការ និងដឹកជញ្ជូន។

បើតាមសេចក្តីជូនដំណឹងដដែល បានឲ្យដឹងបន្ថែមថា សន្និសីទនេះ មានទិសដៅ និងគោលបំណង បង្ហាញជូនដល់សាធារណជន ឱ្យបានយល់ច្បាស់ពីបច្ចុប្បន្នភាព និងវឌ្ឍនភាពរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ខណៈដែលរាជរដ្ឋាភិបាលបាននឹងកំពុងប្រឹងប្រែងកសាង និងកែលម្អហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទ សំដៅធានាឱ្យបាននូវការតភ្ជាប់ដ៏រស់រវើកផ្នែកដឹកជញ្ជូន ឈានទៅសម្រេចឱ្យបាននូវកំណើនសេដ្ឋកិច្ចជាតិ៕