អ្នកនាំពាក្យ រាជរដ្ឋាភិបាល បញ្ជាក់ថា កម្ពុជា មិនមានជំងឺរលាកសួត បង្កដោយវីរុសកូរ៉ូណា ប្រភេទថ្មី ដូចពាក្យចរចាមអារាម លើកឡើងនោះទេ


ភ្នំពេញ : ឯកឧត្តម ផៃ ស៊ី ផាន អ្នកនាំពាក្យ រាជរដ្ឋាភិបាល​ បានថ្លែងអះអាងថា កម្ពុជា មិនមានជំងឺរលាកសួត បង្កដោយវីរុសកូរ៉ូណាប្រភេទថ្មី ដូចពាក្យចរចាមអារាម លើកឡើងនោះទេ ។

បន្ថែមពីនេះ ឯកឧត្តម ផៃ ស៊ី ផាន ក៏បានអំពាវនាវអោយពលរដ្ឋ តាមដានព័ត៌មានផ្លូវការ ចេញពីក្រសួងសុខាភិបាល កុំជឿពាក្យចរចាមអារាមអោយសោះ ។

ទាក់ទិន ករណី នេះលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ក៏បានញ្ជាក់ថា រហូតដល់ពេលនេះ ជំងឺរលាកសួត បង្កដោយវីរុសកូរ៉ូណាប្រភេទថ្មី មិនមាននៅកម្ពុជានោះទេ ៕