ឯកឧត្តម ឈិត គឹមយាតបានអញ្ជើញធ្វើបទអន្តរាគមន៍ស្តីអំពីភាពប្រាកដប្រជា និងវិបុលភាពសំរាប់យុវជននាពេលអនាគត


នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ វេលាម៉ោង ៤:០០ រសៀល ឯកឧត្តម ឈិត គឹមយាត អនុប្រធានគណ:កម្មការទី៥ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមធ្វើបទអន្តរាគមន៍ស្តីអំពីភាពប្រាកដប្រជា និងវិបុលភាពសំរាប់យុវជននាពេលអនាគត ក្នុងសម័យប្រជុំពេញអង្គលើកទី៣ នៃសភាអាសុីប៉ាសុីហ្វិកលើកទី ២៤ (APPF) ដែលប្រារព្ធធ្វើឡើងនៅទីក្រុង Vancouver ប្រទេសកាណាដា ។