សម្តេច​តេជោ ​ហ៊ុន​ សែន ​នឹង​ផ្តល់​អនុសាសន៍​ពី​តម្លៃការ​ទូត​ជូន​មន្ត្រី​ការ​បរទេស


ភ្នំពេញ៖ យោង​តាម​សេចក្តី​ប្រកាស​ព័ត័មាន ​ក្រសួង​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ ​នឹង​រៀប​ចំ​ “សន្និបាត​ប្រចាំ​ឆ្នាំ​២០២០​” ​របស់ខ្លួន ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​៣០ ​ដល់​ថ្ងៃ​ទី​៣១​ ខែ​មក​រា​ ឆ្នាំ​២០២០​ ដើម្បី​ពិនិត្យ​ឡើង​វិញ​ពី​សកម្មភាព​ និង​ការ​ប្រឈម​នានា​នៅ​ក្នុង​ឆ្នាំ២​០១៩ ​ព្រ​មទាំង​កំណត់​ទិសដៅ​ការ​ទូត​ និង​ការងារ​សម្រាប់​ឆ្នាំ​២០២០​។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​អោយ​ដឹង​ថា ​នៅថ្ងៃ​ទី​៣១​ ខែ​មករា​ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន សែន ​នាយក​រដ្ឋ​មន្រ្តី ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ នឹង​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់​ខ្ពស់​ក្នុង​ពិធី​បិទ​សន្និបាត​នេះនៅ​វិមាន​សន្តិភាព ​ដើម្បី​ផ្តល់​អនុសាសន៍ ​និង​ការ​ណែនាំ​ដ៏​មាន​តម្លៃ​សម្រាប់​អ្នក​ការ​ទូត​កម្ពុជា​ ក្នុង​ការ​អនុវត្ត​បេសកកម្ម​ការទូត​។ ​ក្នុង​ឱកាស​នោះ​ សម្តេច​តេជោ​នាយក​រដ្ឋ​មន្រ្តី​ នឹ​ងអញ្ជើញ ​ប្រកាស​ជា​ផ្លូវ​ការ​ការទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​អាស៊ី-អឺ​រ៉ុប​លើក​ទី​១៣ ​ឆ្នាំ​២០២០​ នៅ​កម្ពុជា​ ហើយ ​អង្គទូត​បរទេស​ប្រចាំ​កម្ពុជា​ ក៏​នឹង​ត្រូវ​បាន​អញ្ជើញ​ឲ្យចូ​ល​រួម​ក្នុង​ពិធី​នេះផ​ង​ដែរ​។

សន្និបាត​ប្រចាំ​ឆ្នាំ​២០២០​ នឹ​ង​ផ្តល់​កាលា​នុវត្តភាព​ផង​ដែរ​សម្រា​ប់អ្ន​ក​ការ​ទូត​កម្ពុ​ជា អាច​ពង្រីក​ ចំណេះដឹង​ប្រតិបត្តិ​ និង​កំរិ​ត​វិភាគ​កាន់​តែ​ទូលំទូលាយ​ លើ​បញ្ហា​សំខាន់ៗ​ដែល​ពាក់​ព័ន្ធនឹ​ង​ (១) «បច្ចុប្បន្នភាព​សេដ្ឋកិច្ច​កម្ពុជា​» (២) «ស្ថានភាព​វិនិយោគ​បរទេស​នៅ​កម្ពុជា​» និង(៣) «យុទ្ធសាស្រ្ត​សមាហរណ​កម្ម​ពាណិជ្ជកម្ម​របស់​កម្ពុជា»​ ដើម្បីពង្រឹង​ការ​ទូត​សេដ្ឋកិច្ច ​ប្រកបដោយ​ប្រសិទ្ធភាព ​នៅ​លើ​ឆាក​អន្តរជាតិ​។

សន្និបាត​នេះ ​នឹង​មាន​ការ​ចូលរួម​ពី​ថ្នាក់​ដឹក​នាំ ​និង​មន្រ្តី​រាជ​ការ​របស់​ក្រសួង​ឯក​អគ្គរាជ​ទូត ​/តំណាង​ អចិន្ត្រៃយ៍​ អគ្គ​កុង​ស៊ុល ​កុង​ស៊ុល​កិត្តិយស ​និង​តំណាង​ក្រសួ​ង-ស្ថាប័ន​ពាក់​ព័ន្ធ​របស់​កម្ពុជា​ ៕