ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ បាននាំយកគ្រឿងចក្រ មកសម្អាតទំនប់ និងកាយប្រឡាយនាំទឹកប្រវែង ១០០ម៉ែត្រ


នៅថ្ងៃសុក្រ ៧កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ បាននាំយកគ្រឿងចក្រចំនួន ០១គ្រឿង មកសម្អាតទំនប់ និងកាយប្រឡាយនាំទឹកប្រវែង ១០០ម៉ែត្រ នៅស្ថានីយបូមទឹកតេជោ ហ៊ុន សែន ទី៥៤ នៅឃុំព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ៕