សិក្ខាសាលា ថ្នាក់តំបន់ ស្តីពីក្របខ័ណ្ឌតាមដាន និងវាយតម្លៃសម្រាប់បរិយាបន្នហិរញ្ញវត្ថុ


នៅថ្ងៃពុធ ៥កើត និងព្រហស្បតិ៍ ៦កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៩-៣០ ខែមករា ឆ្នាំ២០២០ នៅខេត្តសៀមរាប ធនាគារជាតិនៃកម្ពុជា អគ្គលេខាធិការដ្ឋានអាស៊ាន (ASEAN Secretariat) និងអង្គការមូលនិធិអភិវឌ្ឍន៍មូលធនរបស់អង្គការសហប្រជាជាតិ (UNCDF) បានរៀបចំសិក្ខាសាលា ថ្នាក់តំបន់ ស្តីពី “ ក្របខ័ណ្ឌតាមដាន និងវាយតម្លៃសម្រាប់បរិយាបន្នហិរញ្ញវត្ថុ” និងមានសិក្ខាកាមសរុបចំនួន ៣៥ នាក់មក ពីធនាគារកណ្តាល និងក្រសួង/ស្ថាប័ននៃប្រទេសក្នុងតំបន់អាស៊ាន និងដៃគូអភិវឌ្ឍន៍មួយចំនួន ដើម្បីពិភាក្សាលើ ការរៀបចំក្របខ័ណ្ឌ តាមដាននិងវាយតម្លៃការអនុវត្តផែនការ សកម្មភាព លើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុសម្រាប់តំបន់អាស៊ាន។

ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យ បានមានប្រសាសន៍បើកសិក្ខាសាលានេះថា “បរិយាបន្នហិរញ្ញវត្ថុមានទំនាក់ទំនងជាមួយស្ថិរភាពហិរញ្ញវត្ថុ ហើយបច្ចុប្បន្នបានក្លាយជាកត្តាគន្លឹះមួយក្នុងការលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច។ ចំពោះកម្ពុជា ការណ៍នេះទាមទារនូវទិន្នន័យ និងធនធានគ្រប់គ្រាន់ សម្រាប់រៀបចំក្របខ័ណ្ឌតាមដាន និងវាយតម្លៃ ដើម្បីធានាការអនុវត្តយុទ្ធសាស្រ្តជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុ ឆ្នាំ២០១៩-២០២៥ ឱ្យមានប្រសិទ្ធភាពនិងទាន់ពេលវេលា”។

On 29th-30th January 2020, Siem Reap, the National Bank of Cambodia, in collaboration with the ASEAN Secretariat and the UNCDF, organized the regional workshop on “Monitoring National Financial Inclusion Strategy Capacity Building Workshop for ASEAN Member States”. In this workshop, 35 participants from ASEAN’s central banks, ministries/agencies, and development partners discussed the monitoring and evaluation framework to improve financial inclusion in ASEAN.

H.E. Rath Sovannorak, Assistant Governor and Director General of Banking Supervision, said that “there is a link between financial inclusion and financial stability and currently it has become a cornerstone of economic activities. In the case of Cambodia, this requires data availability and adequate resources for the monitoring and evaluation framework to ensure effective and timely implementation of the National Financial Inclusion Strategy 2019-2025.”