ធនាគារជាតិនៃកម្ពុជាបានរៀបចំកម្មវិធីប្រឡងឆ្លងក្របខ័ណ្ឌសម្រាប់មន្ត្រីបុគ្គលិកធនាគារជាតិនៃកម្ពុជា


នាថ្ងៃសៅរ៍ ៨កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែកុម្ភ: ឆ្នាំ២០២០ ធនាគារជាតិនៃកម្ពុជាបានរៀបចំកម្មវិធីប្រឡងឆ្លងក្របខ័ណ្ឌសម្រាប់មន្ត្រីបុគ្គលិកធនាគារជាតិនៃកម្ពុជា នៅសាលសន្និសីទចតុម្មុខ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ស៊ុំ សន្និសិទ្ធ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា ថ្នាក់ដឹកនាំ និងជំនាញការជាគណ:កម្មការត្រួតពិនិត្យការប្រឡង។ ការប្រឡងនេះមានគោលដៅផ្តល់ក្របខ័ណ្ឌទៅតាមសមត្ថភាពនិងគុណវុឌ្ឍិរបស់មន្ត្រីបុគ្គលិក ប្រកបដោយតម្លាភាព ព្រមទាំងលើកទឹកចិត្តឱ្យមន្ត្រីបុគ្គលិកពង្រឹងសមត្ថភាពជាប្រចាំ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ។ មន្ត្រីបុគ្គលិកដែលជាបេក្ខភាពប្រឡងឆ្លងក្របខ័ណ្ឌសរុបមានចំនួន ៥២៥រូប ដែលក្នុងនោះបេក្ខភាពប្រឡងឆ្លងចូលក្របខ័ណ្ឌមន្ត្រីជាន់ខ្ពស់មាន ២៣១រូប ក្របខ័ណ្ឌមន្ត្រីក្រមការ ២៧៩រូប និងក្របខ័ណ្ឌលេខាធិការ ១៥រូប។