ក្រុមការងាររបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំងសហការជាមួយអាជ្ញាធរ និងបងប្អូនប្រជាកសិករបិទបញ្ចាល់ទឹកស្ទឺងជ្រៃបាក់


នៅថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០១៧ ក្រុមការងាររបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង បានសហការជាមួយអាជ្ញាធរ និងបងប្អូនប្រជាកសិករឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង រៀបធ្នោះបិទបញ្ចាល់ទឹកស្ទឺងជ្រៃបាក់ បញ្ចូលទៅក្នុងប្រឡាយ ០១ ខ្សែ ដើម្បីទៅស្រោចស្រពផ្ទៃដីដំណាំស្រុូវប្រាំងរបស់បងប្អូនប្រជាកសិករ ចំនួន ៨៧ ហិកតា ក្នុងឃុំជ្រៃបាក់ ៕