ឯកឧត្តម រុន តូ បានអញ្ជើញចុះពិនិត្យស្ថានភាពការងារបង្កបង្កើនផលស្រូវរដូវប្រាំងក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិន


ថ្ងៃព្រហស្បតិ៍ ១៣កើត ខែមាឃ ឆ្នាំកុរ​ ឯកស័ក​ ព.ស​ ២៥៦៣​ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម រុន តូ អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានមុខព្រួញចុះខេត្តប៉ៃលិន សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិនដើម្បី ៖
១- ចុះពិនិត្យស្ថានភាពការងារបង្កបង្កើនផលស្រូវរដូវប្រាំងក្នុងស្រុកសាលាក្រៅ
២- ចុះពិនិត្យស្ថានភាពទឹកតាមកូនស្រះ ដែលមន្ទីរបានជីកតាមពោះអូរ និងដីទំនាបចំនួន ០៥កន្លែង ដើម្បីយកទឹកជ្រាបចេញ ជូនបងប្អូនប្រជាពលរដ្ឋក្នុងភូមិមួយចំនួននៃឃុំអូរអណ្តូង និងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ក្នុងរដូវប្រាំងនេះ ៕