និស្សិតពេទ្យឈ្មោះ ឆាំ បូរិន (Chham Borin) សិក្សាជំនាញវេជ្ជបណ្ឌិតទូទៅ នៅសាកលវិទ្យាល័យ Guangxi University of Chinese Medicine នៅទីក្រុងNanning តំបន់ស្វយ័តក្វាងស៊ី ប្រទេសចិន បង្ហាញពីការយកចិត្តទុកដាក់ពីសំណាក់រដ្ឋបាលសាលា រដ្ឋាភិបាលចិន រាជរដ្ឋាភិបាលកម្ពុជាដែលសម្តេចតេជោជាប្រមុខ បងប្រុស ហ៊ុន ម៉ាណែត សមាគមនិស្សិត ស្ថានអគ្គកុងស៊ុល និងក្រសួងស្ថាប័នពាក់ព័ន្ធផ្សេងទៀត។
និស្សិត ឆាំ បូរិន បានប្តេជ្ញាបន្តអនុវត្តអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ដោយបន្តស្នាក់នៅរៀនសូត្រនៅប្រទេសចិន ជាមួយនិស្សិតចិន ក្នុងចេតនា មិនរត់ចោលនិស្សិតចិន ពលរដ្ឋចិនក្នុងគ្រាលំបាក រស់នៅរហូតដល់ស្ថានភាពការណ៍បានល្អប្រសើរឡើងវិញ ជាការរួមចំណែកពង្រឹងមិត្តភាពកម្ពុជាចិន ស្របតាមស្មារតីរបស់រាជរដ្ឋាភិបាលកម្ពុជា។
https://www.facebook.com/1582014712074227/videos/623942618181774/?t=2