អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងធ្វើសន្និសីទសារព័ត៌មានស្តីពី វឌ្ឍនភាព និងទិសដៅការងារបន្តរបស់ក្រសួងអប់រំ នៅថ្ងៃទី១០ ខែកុម្ភៈខាងមុខ


អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំធ្វើសន្និសីទសារព័ត៌មាន ស្តីពី «វឌ្ឍនភាព និងទិសដៅការងារបន្ត របស់ក្រសួងអប់រំ យុវជន និងកីឡា» នៅវេលាម៉ោង៩៖៣០នាទីព្រឹក ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខនេះ នៅជាន់ផ្ទាល់ដីសាលប្រជុំ B នៃទីស្តីការគណៈរដ្ឋមន្ត្រី។ នេះបើតាមសេចក្តីជូនដំណឹង របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដែលអង្គភាពព័ត៌មាន ទទួលបាននៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

សន្និសីទនេះ មានគោលបំណងបង្ហាញជូនសាធារណជនឱ្យបានយល់ច្បាស់ ពីសកម្មភាព សមិទ្ធផល និងទិសដៅការងារបន្ត របស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងទិសដៅស្នូល ជំរុញគោលនយោបាយអភិបាលកិច្ចល្អ ឱ្យកាន់តែមានប្រសិទ្ធភាពឆ្លើយតបទៅនឹងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។

វិគ្មិន ដែលនឹងអញ្ជើញចូលរួមក្នុងសន្និសីទសារព័ត៌មាននេះ គឺ ឯកឧត្តម ឌី ខាំបូលី អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា៕

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៖